논산의 홈페이지를 한/눈/에!논산패밀리홈페이지

논산시의 모든 패밀리 홈페이지를 안내합니다.
닫기
주메뉴 바로가기 본문 바로가기

논산시 Cambodia

서브비쥬얼 이미지
딸기축제

បុណ្យ ស្ត្របប៊ឺរី

ណុនសានស្ត្របប៊ឺរីមានបរិមាណផលិតកម្មធំជាងគេបំផុតរបស់ប្រទេស ដែលមានប្រវត្តិដាំដុះប្រមាណជា 90 ឆ្នាំនិងផ្ទៃដីដាំដុះ 910 ហិកតា ហើយវាត្រូវបានគេចាត់ទុកថាជាតំបន់ឧស្សាហកម្មពិសេសផ្នែកស្ត្រប៊េរីនទៀតផង។

វាអាចជួយឲ្យភ្ញៀងទេសចរទាំងអស់មកទស្សនានូវភាពស្រស់ស្អាត របស់ស្ត្រប៊េរីបែបធម្មជាតិរបស់ណុនសាន។

វាជាពិធីបុណ្យមួយដែលធ្វើឡើងដោយកសិករនិងប្រជាពលរដ្ឋ ដែលផលិតផ្លែស្ត្របឺរីស្រស់ ជាមួយនឹងពិធីបុណ្យនេះ អ្នកទេសចរអាចមានឱកាសភ្លក់រសជាតិដ៏ឆ្ងាញ់របស់ស្រ្តបឺរីកគ្រប់ប្រភេទរបស់ណុនសាន។ វាជាកន្លែងដ៏ល្អសម្រាប់អ្នកទេសចរដែលមករកមើលនិងភ្លក់រសជាតិផ្លែស្ត្រប៊ឺរីជាច្រើន ព្រមទាំងមកទស្សនា និងយកបទពិសោធន៌ពីវប្បធម៌ផ្សេងៗ របស់អ្នកស្រុកណុនសានផងដែរ។

연산백중놀이

ល្បែងកម្សាន្តប៉េកជុងយ៉នសាន

ល្បែងកម្សាន្តប៉េកជុងយ៉នសាន នេះត្រូវបានស្នងមកពី ភាគកណ្តាលហ្វាងដេលីនិងមួយផ្នែកនៃយ៉នសាន-ម្យន នៅសម័យ ចូស៊ន សងជ៊ុង (1469-1494)ដើម្បីអបអរសាទនឹងសមិទ្ធិផលរបស់លោក គីមកុកក្វាង បន្ទាប់ពីលេខនៅពេលដែលទៅគោរពផ្នូរ ប៉េកជុងណាលរួច អ្នកត្រកូលគីមនៅ ស្រុងក្វាំងសាន បានធ្វើដំណើរទៅ មួយផ្នែកនៃយ៉នសាន ក្នុងកំឡុងពេលធ្វើដំណើរឆ្លងកាត់ផ្សារយ៉នសាន ពួកគេបានប្រមូលគ្នាលេងល្បែងនេះ និងបន្សល់ទុកតាំងពីពេលនោះមក។ ការលេងល្បែងកម្សាន្តប៉េកជុងយ៉នសាន ដំបូងត្រូវកំណត់វិន័យ រង្វាន់ចំពោះកូនកតញ្ញូ និងទោសចំពោះកូនអកតញ្ញូ ហើយបង្កើតឡើងវិញនូវទំនៀមទម្លាប់ដែលផ្តល់រង្វាន់ដល់រង្វាន់នៃកសិដ្ឋានល្អ។

ទ្វិតផុលលី ជាការលេងភ្លេងប្រពៃណីរបស់កសិករ ការរាំរបាំ យ៉ាងប៊ាន និងរាំបែបកំប្លុកកំប្លែងរបស់ត្លុករួមបញ្ជូលគ្នា។

상월고구마축제

បុណ្យដំឡូងជ្វាសាំងវ៉ល

ដំឡូងជ្វាដែលមានរសជាតិផ្អែមពី សាំងវ៉ល-ម្យនកំពុងរង់ចាំលោកអ្នក។ វានឹងផ្តល់ឲ្យលោកអ្នកនូវរសជាតិចេញពីដី ស្រស់។ ក្រៅពីនេះ ក៏មានកម្មវិធីបុណ្យផ្សេងៗ ដែលបង្ហាញពី ជីវភាពប្រចាំថ្ងៃរបស់អ្នកស្រុកផងដែរ។

황산벌전투재현

ការបង្កើតថ្មីនូវសមរភូមិ ហ្វាងសានប៊ុល

យើងបានបង្កើតនូវកម្មវិធីសមរភូមិហ្វាងសានប៊ុល ដើម្បីរំលឹកពីឆន្ទៈសមរភូមិរបស់ ទាហានស៊ូស្លាប់ 5000 នាក់របស់ក្យេប៉េក ។

វាជាការឆ្លុះបញ្ចាំងពីការបញ្ចប់សង្រ្គាមដ៏ឃោឃៅនៃ សម័យប៉េកជេ ឆ្នាំ 700 និង ការគោរពដល់ វាសនារបស់ទាហានសូ៊ស្លាប់ទាំងអស់និងផ្តល់ឱកាសដល់ក្មេងជំនាន់ក្រោយទាំងបានយល់ដឹងពី ស្ថានភាពសង្រ្គាម និងភាពក្លៀវក្លា ស្វាហាប់ និងឆ្លាតវៃរបស់ទាហានស៊ូស្លាប់ 5000 នាក់របស់ក្យេប៉េក។

강경젓갈축제

ពិធីបុណ្យប្រហុករបស់កាំងក្យង

ជាមួយនឹងប្រពៃណីរយៈពេល 200 ឆ្នាំប្រហុកកាំងក្យង មានគុណភាពខ្ពស់នៅកម្រិតសីតុណ្ហភាពទាបនិងវិធីធ្វើបែប វិទ្យាសាស្រ្តស្របតាមតម្រូវការរបស់មនុស្សសម័យទំនើប ក្នុងពិធីបុណ្យនេះក៏មាន តូបលក់ឥវ៉ាន់ និងអាហារសម្បូរបែប ជាច្រើនផងដែរ។

연산대추축제

បុណ្យដេជូយ៉នសាន

ជារៀងរាល់ឆ្នាំមហោស្រព ដេជូ ប្រចាំឆ្នាំត្រូវបានប្រារព្ធធ្វើនៅជុំវិញខែតុលាជារៀងរាល់ឆ្នាំ ជាពេលដែលផ្លែ ដេជូទំុ។

ដេជូយ៉នសានមានលក់នៅច្រើនតំបន់ដូចា យ៉នសាន-ម្យន យ៉ាងឈុន-ម្យន ឆនឡាប៊ុកដូ អ៊ុនជូ-ម្យន។ដើម្បីទទួលបាន នូវ ដេជូស្រស់ៗមានអ្នកដំណើរជាច្រើនបានធ្វើដំណើរទៅយ៉នសានដើម្បីទិញផ្ទាល់ បច្ចុប្បន្ន យ៉នសានដេជូ បានចែកចាយ 40% លើទីផ្សារទូទាំងប្រទេស និងកំពុងក្លាយជាផលិផលធំបំផុតរបស់ប្រទេស។

양촌곶감축제

បុណ្យទ្រលាប់ស្ងួតយ៉ាងឈុន

ពិធីបុណ្យនេះប្រារព្ធឡើងដើម្បី លើកកម្ពស់បង្ហាញពី រសជាតិ និងភាពល្អឥតខ្ចោះរបស់ទ្រលាប់ស្ងួតយ៉នសាន ភាពប្រសើរឡើងនៃការរីងស្ងួត។ ពិធីបុណ្យនេះមាន កម្មវិធីផ្សេងៗជាច្រើន។ ដោយសារតែ ទេសភាពស្រស់ត្រកាល ភាពទាក់ទាញរបស់តំបន់ និង ផលិតផលដ៏ល្អរបស់យ៉នសាន ព្រមទាំងភាពស្វាហាប់របស់ប្រជាជនយ៉ាងសាន ពិធីបុណ្យនេះមិនត្រឹមតែជាបុណ្យរបស់ តំបន់បុ៉ណ្ណោះទេ តែជាក៏ក្លាយជាបុណ្យរបស់ប្រទេសជាតិទាំងមូលផងដែរ។

9, Simin-ro 210beon-gil, Nonsan-si, Chungcheongnam-do, 32987, Republic of Korea TEL. +82-41-746-5114

COPYRIGHTⓒ2018NONSAN CITY. ALL RIGHTS RESERVED